លោក Vo Cong Tri អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Da Nang ទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ

នៅក្នុងជំនួបជាមួយគណៈប្រតិភូឡាវ លោក Vo Cong Tri អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Da nang បានអះអាងថា៖ ទំនាក់ទំនងមិត្តភាពវៀត ណាម - ឡាវគឺជាទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងប្រទេសទាំងពីរនោះ ទីក្រុង Da Nang បានម្ចាស់ការក្នុងការពន្លឿន និងមានកម្មវិធីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាច្រើន ជាមួយបណ្តាដៃគូឡាវ។

ទន្ទឹមជាមួយគ្នានោះ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយតំបន់នានារបស់ឡាវ ទទួលបានលទ្ធផលវិជ្ជមានលើវិស័យជាច្រើន។ តាមនោះ ទីក្រុង បានអនុវត្តន៍នូវគម្រោងការជាច្រើន ដើម្បីជួយឧបត្ថម្ភខេត្តមួយចំនួនរបស់ឡាវ លើវិស័យ អប់រំ បណ្តុះបណ្តាល កសិកម្ម សង់សាលារៀននិងមជ្ឈមណ្ឌលបង្រៀនភាសាវៀតណាម ក៏ដូចជា ផ្លាស់ប្តូរ សិក្សារៀនសូត្របទពិសោធន៍ក្នុងការរៀបចំផែនការទីក្រុង ជាមួយនឹងចំណាយសរុបជាង ៦០ ពាន់លានដុង។ លើសពីនេះទៅទៀត ក្រុមហ៊ុនទេស ចរណ៍នៃភាគីទាំងពីរ បានអនុវត្តន៍នូវកម្មវិធី ទេសចរណ៍តាមផ្លូវគោក (caravan) ដោយធ្វើដំណើរពីប្រទេសថៃ ឆ្លងកាត់ឡាវ ចូលមកវៀត ណាម៕