នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខគ្រួសាយុទ្ធការិនី វេជ្ជបណ្ឌិត Dang Thuy Tram (រូបថត៖ VOV)

ជួបសំណេះសំណាលជាមួយគ្រួសារយុទ្ធជនពលីទាំងពីររូបខាងលើ លោក នាយករដ្ឋមន្រ្តីបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាវីរៈយុទ្ធជន ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុ ប្រទេស។

លោក Nguyen Xuan Phuc អះអាងថា បក្ស រដ្ឋនិងប្រជាជនចងចាំជានិច្ច នូវគុណូបការៈរបស់បណ្ដាវីរៈយុទ្ធជនពលី ហើយយកចិត្តទុកដាក់ពិសេសដល់ ការថែទាំគ្រួសារជនមានគុណូបការៈចំពោះបដិវត្តន៍៕