នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ)ទទួលស្វាគមន៍ថ្នាក់ដឹកនាំ KEIDANREN (រូបថត៖ VGP)

នៅជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់គណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម ក្នុងការជំរុញទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២។

លោក Kuniharu Nakamura បានអបអរសាទរវៀតណាមរៀបចំប្រកបដោយជោគជ័យនូវសប្ដាហ៍ជាន់ខ្ពស់ APEC ហើយអះអាងថា មជ្ឈដ្ឋានសហគ្រាសជប៉ុនសប្បាយចិត្តណាស់នៅពេលនាយករដ្ឋមន្រ្តីនៃប្រទេសទាំង២សុទ្ធតែចង់ជំរុញខ្លាំងទំនាក់ទំនងនេះឡើងកំពស់ថ្មី៕