នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ chinhphu.vn)

នៅក្នុងសារលិខិតនេះ លោក Nguyen Xuan Phuc បានលើកទឹកចិត្តដល់គណៈ បណ្តុះបណ្តាលនិងក្រុមកីឡាបាល់ទាត់វៀតណាម ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីនាំមកនូវភាពរុងរឿងជូនប្រទេសជាតិ។ គ្រូបង្វឹក Park Hang Seo បានអះអាងថាក្រុមកីឡាបាល់ទាត់ទាំងមូលសន្យាថានឹងប្រកួតអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីសក្តិសមនឹងសេចក្តីស្រឡាញ់ ទំនុកទុកចិត្តនិងការគាំទ្រពីប្រជាជន វៀតណាម។ ក្រុមទាំងមូលខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតដើម្បីយកឈ្នះបានមេដាយមាសក្នុងស៊ីហ្គេមឆ្នាំ ២០១៩ ៕