ក្រុមបាល់ទាត់នារីវៀតណាមនៅ SeaGames 30 (រូបថត៖vov.vn)

លោកនាយករដ្ឋមន្រ្តីវៀតណាម បានកោតសរសើរចំពោះស្មារតីលេងដ៏អស្ចារ្យរបស់ក្រុមកីឡាករ U22 វៀតណាមនៅពេលដែលបង្វែរស្ថានភាពដើម្បីយកឈ្នះលើក្រុម U22 ថៃដើម្បីទទួលសំបុត្រឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមមានចំណាត់ថ្នាក់លេខ ១ ក្នុងពូល B ។ បន្ទាប់ពីការ ប្រកួតដ៏ឆ្នើមរបស់ក្រុមបាល់ទាត់បុរស U22 ក្រុមកីឡាបាល់ទាត់នារីវៀតណាមក៏បានយកឈ្នះលើក្រុមម្ចាស់ផ្ទះហ្វីលីពីនយ៉ាងល្អនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឈានចូលប្រកួតដណ្តើមមេដាយមាសសម្រាប់វិញ្ញាសារបាល់ទាត់ នារី។ លោក Nguyen Xuan Phuc បានជូនពរក្រុមកីឡាករទាំងពីរនេះបន្តរក្សាការផ្តោតយកចិត្តទុកដាក់និងស្មារតីប្តេជ្ញាចិត្តដើម្បីទទួលបានលទ្ធផលល្អបំផុតនៅស៊ីហ្គេមលើកនេះ៕