នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយវិនិយោគិននៅខេត្ត Phu Yen (រូបថត៖ VOV)


នាព្រឹកថ្ងៃទី១៩ មករា នៅទីក្រុង Tuy Hoa ខេត្ត Phu Yen ភាគខាងត្បូង វៀតណាមនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម សន្និសីទពន្លឿនវិនិយោគខេត្ត Phu Yen ឆ្នាំ២០១៨។ ដោយពាក្យស្លោក៖ “ជោគជ័យរបស់វិនិយោគិន របស់សហគ្រាស គឺជាជោគជ័យរបស់ Phu Yen” នោះ ខេត្តអំពាវនាវឲ្យវិនិយោគិនបណ្ដាក់ទុនចូលក្នុងវិស័យឧស្សាហកម្ម សេវាកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ និងកសិកម្មបច្ចេកវិទ្យាខ្ពស់។

ជូនដំណឹងព័ត៌មានទៅកាន់មជ្ឈដ្ឋានវិនិយោគិន ថ្នាក់ដឹកនាំខេត្តឲ្យដឹងថាក្រៅពីរាល់អាទិភាពតាមការកំណត់ច្បាប់នាបច្ចុប្បន្ន គឺខេត្តផ្តោតសំខាន់ទៅលើ ការកែទម្រង់រដ្ឋបាល ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាតាមទិសបម្រើនិងជួយឧបត្ថម្ភ សហគ្រាស។ វិស័យដែលខេត្តមានបំណងទាក់ទាញការវិនិយោគគឺ ទេសចរណ៍ អេកូឡូស៊ីកោះសមុទ្រ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ សំរាកលំហែកាយ ហេដ្ឋារចនាសម្ព័ន្ធនិងនគរ កសិកម្មបច្ចេកវិទ្យាខ្ពស់និងការកែច្នៃកសិ-រុក្ខ-ជលផល ជាដើម៕