នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋបារាំងលោក Edouard Philippe


ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងបារាំងកំពុងមានការអភិវឌ្ឍយ៉ាងល្អ ប្រសើរ។ បារាំងជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទី៥របស់វៀតណាម ដោយទំហំ ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ទទួលបាន៤ពាន់ ៦រយលានដុល្លាអាមេរិក។ ហើយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆមាសទី១ឆ្នាំ២០១៨ទទួលបាន២ពាន់៣រយ លានដុល្លាអាមេរិក។

បារាំងក៏ជាម្ចាស់ជំនួយទុន ODA ធំបំផុតរបស់វៀតណាមនៅទ្វីបអឺរ៉ុប ហើយ វៀតណាមឈរលំដាប់ទី២ក្នុងចំណោមប្រទេសអាស៊ីដែលទទួលបានទុន ODA របស់បារាំង ដោយដើមទុនដែលបានសន្យាសរុបឡើងដល់១៨ពាន់៤រយលានដុល្លា អាមេរិក រាប់ចាប់តាំងពីឆ្នាំ១៩៩៣កន្លងមក។ កិច្ច សហប្រតិបតិ្តការលើវិស័យអប់ រំនិងបណ្ដុះបណ្ដាលរវាងប្រទេសទាំងពីរត្រូវបានចាប់បដិសន្ធិនិងអភិវឌ្ឍន៍ចាប់តាំងពីឆ្នាំ១៩៨០។ បរិមាណនិស្សិតវៀតណាមដែលទៅសិក្សារៀន សូត្រនៅបារាំងបានកើនឡើង៤០%ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ហើយនា បច្ចុប្បន្នមាននិស្សិតចំនួន៧០០០នាក់។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe លើកនេះ គឺសំដៅជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃ គូយុទ្ធសាស្ត្ររវាងវៀតណាមនិងបារាំង ព្រមទាំងបង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសនៃប្រទេសទាំងពីរដើម្បីស្វែងយល់អំពីទីផ្សារ សក្ដានុភាព តម្រូវការនិងឧត្តមភាពរបស់គ្នាទៅវិញទៅមក ផងដែរ៕