![]() |
ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Ouyahia សង្កត់ធ្ងន់ថា ភាគីទាំង២ ចាំបាច់ត្រូវសហការលុបចោលរបាំងនិងការលំបាកដើម្បីបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងស្នើឲ្យវៀត ណាមបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់សហគ្រាសអាល់ហ្សេរីជ្រៀតចូលទីផ្សារវៀតណាមផងដែរ។ នាយករដ្ឋមន្រ្តីលោក Ouyahia ស្នើឲ្យភាគីវៀតណាម ចែករំលែកនូវបទពិសោធន៍ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ បង្កើនការវិនិ យោគរួមរវាងប្រទេសទាំង២ មិនត្រឹមតែក្នុងវិស័យប្រេងឧស្ម័នប៉ុណ្ណោះទេ ថែម ទាំងក្នុងវិស័យជាប្រៀបខ្លាំងរបស់ប្រទេសទាំង២ដូចជាកសិកម្ម ទេសចរណ៍ និងចិញ្ចឹមជលផលជាដើម។
ស្ដីពីបញ្ហាទូទាត់បំណុល នាយករដ្ឋមន្រ្តីលោក Ouyahia ស្នើឲ្យរដ្ឋមន្រ្តី ក្រសួងកសិកម្មនិងអណ្ដូងរ៉ែអាល់ហ្សេរីបញ្ជាសមាជិកនានាក្នុងគណៈកម្មាធិការ អន្តររដ្ឋាភិបាលអាល់ហ្សេរីតាមស្មារតីក្នុងសារាចរណ៍ដែលប្រទេសទាំង២បានចុះហត្ថលេខាមុននេះ៕

