នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte (នៅកណ្តាល) ទៅពិនិត្យមើលកន្លែងបាក់ស្ពាន Morandi

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានឲ្យដឹងថារដ្ឋាភិបាលនឹងផ្តល់ថវិកា លើកដំបូងមានទឹកប្រាក់ចំនួន ៥ លានអឺរ៉ូ ដល់មូលនិធិសង្គ្រោះបន្ទាន់របស់រដ្ឋ។ យោងតាមលោក Conte ថា ការបាក់ស្ពាន Morandi គឺជាគ្រោះមហន្តរាយមួយ ដែលមិនអាចទទួលយកបាននៅក្នុងសង្គមសម័យទំនើបហើយរដ្ឋាភិបាលអ៊ីតាលីនឹងធ្វើអ្វីគ្រប់យ៉ាងនិងអស់ពីសមត្ថកិច្ចរបស់ខ្លួនដើម្បីទប់ស្កាត់គ្រោះមហន្តរាយស្រដៀងគ្នានេះអាចកើតឡើងវិញម្តងទៀត៕