![]() |
នាថ្ងៃទី ២៤ ខែសីហា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson មានប្រសាសន៍ថាសហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវលុបចោលលក្ខខ័ណ្ឌ backstop ចំពោះ អៀរឡង់ ដើម្បីបញ្ជៀស Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប) ដោយគ្មានកិច្ចព្រមព្រៀង។
នាថ្ងៃដដែល ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅ Biarritz (បារាំង) ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានប្រកាសថាលោកនឹងមិនសហប្រតិបត្តិការអំពី Brexit ដោយគ្មានកិច្ចព្រមព្រៀងឡើយ។ លោក Donald Tusk បានឲ្យដឹងថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីផ្ទៀងស្តាប់រាល់មតិយោបល់របស់ លោក Boris Johnson អំពីវិធីបញ្ជៀស Brexit ដោយគ្មានកិច្ចព្រមព្រៀង នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី ២៥ ខែសីហា នៅខាងក្រៅកិច្ចប្រជុំកំពូលG7 ។
គួរបញ្ជាក់ថា លក្ខខ័ណ្ឌ backstop គឺជាសំណើរបស់សហភាពអឺរ៉ុប ដែលត្រូវបានអង់គ្លេស និង EU ដាក់បញ្ជូលទៅក្នុងកិច្ចព្រមព្រៀង Brexit កាលពីខែវិច្ឆិកាឆ្នាំ ២០១៨ សំដៅបញ្ជៀសការបង្កើតព្រំដែនរឹង ដែលមានទីកន្លែងត្រួតពិនិត្យគយរវាងតំបន់អៀរឡង់ខាងជើង (ចំណុះអង់គ្លេស) និងសាធារណរដ្ឋអៀរឡង់ (ចំណុះសហភាពអឺរ៉ុប) ។

