ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ប្រកាសរំសាយរដ្ឋសភា

នៅក្នុងសេចក្តីប្រកាសមួយតាមរយៈទូរទស្សន៍ លោក Groysman បានមានប្រសាសន៍ថា «ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងនៅ ថ្ងៃទី ២២ ខែឧសភា បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលនាពេលខាងមុខ»។ នាថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធ្វើការសច្ចាប្រណិធានចូលកាន់តំណែង ហើយប្រកាសរំលាយរដ្ឋសភាដើម្បីរៀបចំការបោះឆ្នោតមុនពេលកំណត់ក្នុងរយៈពេល ២ ខែផងដែរ៕