លោកស្រី Robyn Modie ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅវៀតណាម (ស្ដាំ)បានប្រគល់ជូន អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Truong Quoc Cuong (ឆ្វេង) នូវ វ៉ាក់សាំង AstraZeneca ចំនួន ៣០ ម៉ឺនដូស |
មុននេះ នារសៀលថ្ងៃទី ៦ ខែតុលា នៅទីក្រុងហាណូយ លោកស្រី Robyn Modie ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅវៀតណាមបានប្រគល់ជូន អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Truong Quoc Cuong នូវ វ៉ាក់សាំង AstraZeneca ចំនួន ៣០ ម៉ឺនដូសបន្ថែមទៀត ដែលផលិតនៅអូស្ត្រាលី រូមមានសំភារៈបរិក្ខាពេទ្យជាច្រើនទៀត។
នាបច្ចុប្បន្ននេះ អូស្ត្រាលីបានប្រគល់វ៉ាក់សាំងចំនួន ៧០ ម៉ឺនដូសជូនដល់វៀតណាម (ក្នុងចំណោមវ៉ាក់សាំងសរុបចំនួន ១,៥ លានដូស ដែលប្រទេសនេះបានសន្យា)។ អូស្រ្តាលីក៏បានប្រកាសថា នឹងជួយឧបត្ថម្ភ វាក់សាំងចំនួន ៣,៧ លានដូសបន្ថែមទៀតដល់វៀតណាម នាពេលខាងមុខ ដោយនាំចំនួនវ៉ាក់សាំងសរុបដែល អូស្ត្រាលីបានសន្យាជួយឧបត្ថម្ភវៀតណាមឡើង ៥,២ លានដូស ៕

