![]() |
អញ្ជើញថ្លែងនៅជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc លេខា គណៈ កម្មាធិការ ពិគ្រោះយោបល់បក្សនិងរដ្ឋាភិបាល បានអោយដឹងថា ការផ្លាស់ប្ដូរថ្មីការរៀបចំ សកម្មភាពនៃអភិបាលកិច្ចតំបន់និយាយរួមនិងអភិបាលកិច្ចទីក្រុងជាភារកិច្ច សំខាន់ ដែលត្រូវបានបក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់និងបញ្ជាណែនាំ។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរទីក្រុងហាណូយដែលមានភាពម្ចាស់ការ សកម្ម និងប្រុងប្រយ័ត្នក្នុងការសិក្សាស្រាវជ្រាវ កសាងគម្រោងនេះ ព្រមទាំងស្នើអោយបណ្ដាតំណាងផ្ដល់មតិចំពោះគណៈកម្មាធិការបក្សទីក្រុងហាណូយ ដើម្បីសម្រេចគម្រោងនេះអោយមានគុណភាពល្អបំផុត។ ជំហានជាបន្តគឺ ដាក់ជូនការិយាល័យនយោបាយផ្ដល់មតិបញ្ជាណែនាំដើម្បីអាចអនុវត្តន៍យ៉ាងឆាប់ៗ រួមចំណែកអភិវឌ្ឍន៍រដ្ឋធានីហាណូយអោយបានសក្តិសមទៅនឹងទីតាំង តួនាទី ឧត្តមភាពនិងសក្ដានុភាពរបស់ខ្លួន៕

