![]() |
លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះ ឆន្ទៈនិងស្មារតីប្រកួតដ៏អស្ចារ្យរបស់កីឡាការិនីទាំងអស់ ដែលបានធ្វើអោយអ្នក គាំទ្រវៀតណាមរំជួលចិត្តយ៉ាងខ្លាំង។ពីជ័យជំនះរបស់ក្រុមបាល់ទាត់នារី លោក នាយករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តក្រុមបាល់ទាត់បុរស U22 បន្តពង្រីកស្មារតីវៀត ណាមដើម្បីយកឈ្នះលើគូប្រកួត U22 ឥណ្ឌូនេស៊ីក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃ វិញ្ញាសារបាល់ទាត់ផ្នែកបុរស ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ តាម នោះពង្រីកក្ដីសោមនស្សរីករាយនិងមោទនភាពសម្រាប់បាល់ទាត់វៀតណាម។
នាថ្ងៃដដែល ប្រធានមជ្ឈឹមសមាគមន៍នារីវៀតណាមលោកស្រី Nguyen Thi Thu Ha បានផ្ញើរលិខិតអបអរសាទរ ព្រមទាំងសម្រេចជូនប្រាក់រង្វាន់ចំនួន១០០ លានដុងសម្រាប់ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម ផងដែរ៕

