ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថា នៅចំពោះមុខបរិបទនៃជំងឺរាតត្បាតនេះវៀតណាមបានកំណត់ការផ្ដល់ទិដ្ឋាការឡើងវិញ ហើយនឹងបន្តពិចារណាលើបញ្ហានេះ ប្រសិនបើជំងឺរាតត្បាតបានប្រែប្រួលយ៉ាងស្មុគស្មាញចំពោះបណ្ដាប្រទេស ដែលវៀតណាមកំពុងលើកលែងទិដ្ឋាការ។ ទោះបីជាទទួលរងការខាតបង់លើវិស័យអាកាសចរណ៍ក៏ដោយ ប៉ុន្តែវៀតណាមបានត្រៀមខ្លួនជាស្រេចលះបង់ផលប្រយោជន៍នេះ ដើម្បីកាត់បន្ថយមនុស្សដែលធ្វើដំណើរមកពីតំបន់ផ្ទុះជំងឺរាតត្បាត សំដៅការពារសុខភាពជូនប្រជាជន។ អាស្រ័យលើវិធានការដ៏ខ្លាំងក្លាទាំងនេះ ក្នុងរយៈពេល ១៨ ថ្ងៃកន្លងទៅ វៀតណាមមិនទាន់រកឃើញករណីផ្ទុក Covid-19 ថ្មីឡើយ។

ទាក់ទងនឹងស្ថានភាពភារកិច្ចសេដ្ឋកិច្ច សង្គម លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ជំងឺរាតត្បាតនេះមិនត្រឹមតែជះឥទ្ធិពលដល់វៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះបណ្ដាប្រទេសនៅលើពិភពលោកទៀតផង ដែលក្នុងនោះបានជះឥទ្ធិពលជាអវិជ្ជមានដល់បណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មនិងវិនិយោគធំៗរបស់វៀតណាម រួមទាំងវិស័យជាច្រើនដូចជា៖ ពាណិជ្ជកម្ម វិនិយោគ និងផលប៉ះពាល់ដល់កំណើននិងការអភិវឌ្ឍ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងខែកុម្ភៈ មានស្ថេរភាពជាសារវ័ន្ត។ ជាពិសេស ការនាំចេញនៅតែកើនឡើង; កសិកម្មអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ហើយជំងឺរាតត្បាតលើបសុ បក្សីត្រូវបានគ្រប់គ្រងជាបណ្ដើរៗ៕