![]() |
អញ្ជើញថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគោលគំនិត រួមទាំងការសម្របសម្រួលរបស់ក្រ សួងវប្បធម៌ កីឡានិងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនខេត្ត Kom Tum ក្នុងការនាំមកនូវបេតិកភណ្ឌវប្បធម៌និងផលិតផលរបស់ខេត្ត រួមមាន យ៉ិនសិន Ngoc Linh មកដាក់តាំងបង្ហាញនៅរដ្ឋធានីហាណូយ នាប៉ុន្មានថ្ងៃដើមឆ្នាំ២០១៩នេះ។
![]() |
ដើម្បីនាំយ៉ិនសិន Ngoc Linh ឲ្យក្លាយជា រតនៈសម្បត្តិរបស់ជាតិ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាំបាច់ត្រូវមានយុទ្ធសាស្រ្តជាក់ស្តែងអំពីការផ្សព្វផ្សាយ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ក្នុងនោះមានទាំងការទាក់ ទាញការចាប់ផ្តើមអាជីពនិងពង្រីកនូវតួនាទីស្នូលរបស់អាជីវកម្ម។ នា យករដ្ឋមន្ត្រីបានជឿជាក់និងសង្ឃឹមថា៖ យ៉ិនសិន Ngoc Linh នឹងក្លាយទៅជាសញ្ញាសម្គាល់ថ្មីមួយ នៅក្នុងឧស្សាហកម្មឱសថ ដើម្បីនាំខេត្ត Kon Tum និង Quang Nam ក្លាយទៅជាទីកន្លែងទាក់ទាញរបស់វៀតណាម៕


