![]() |
នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់រដ្ឋធានីហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវ ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើក ទី៣០ឆ្នាំទិវាបង្កើតទំនាក់ទំនងសន្ទនារវាងអាស៊ាននិងកូរ៉េខាងត្បូង និងកិច្ចប្រជុំ កំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី១តាមការអញ្ជើញរបស់ប្រធានាធិបតីប្រទេស ម្ចាស់ផ្ទះលោក Moon Jae-in។
មុននោះ នាថ្ងៃដដេល លោកនាយករដ្ឋមន្រ្តីវៀតណាមបានអញ្ជើញជួប សន្ទនាជាមួយសមភាគីកូរ៉េខាងត្បូងលោក Lee Nak-yeon ប្រធានរដ្ឋសភាលោក Moon Hee Sang ហើយជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗមួយ ចំនួនរបស់កូរ៉េខាងត្បូងផងដែរ៕

