![]() |
អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតរបស់បក្សនិងរដ្ឋវៀតណាម ផង ដែរ។ អញ្ជើញថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖
“រួមជាមួយផ្លូវចែកជាបី Dong Loc រូងភ្នំ Tam Co កំពែងបុរាណ Quang Tri និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើនទៀតនោះ Truong Bon ត្រូវបានគេស្គាល់ថា ជាតំបន់ដីដ៏ពិសិដ្ឋមួយ ដែលជានិមិត្តរូបដ៏ភ្លឺស្វាងនៃលទ្ធិបដិវត្តន៍វីរភាព ជាទី កន្លែងដែលបង្កើតឡើងយុទ្ធជ័យដ៏ត្រចះត្រចង់ក្នុងសង្គ្រាមប្រឆាំងចក្រពត្តិ អាមេរិក ព្រមទាំងជាមោទនភាពរបស់យើងទាំងអស់គ្នានិងកូនចៅជំនាន់ ក្រោយៗ ទៀតផង។ Truong Bon ជានិច្ចកាលជារមណីយដ្ឋានបដិវត្តន៍ ដើម្បីអោយ យើងអប់រំកូនចៅអំពីប្រពៃណីអង់អាចក្លាហានរបស់ប្រជាជាតិ អំពីសេចក្ដីស្នេហា ជាតិនិងឆន្ទៈបដិវត្តន៍គ្មានទីបញ្ចប់របស់ជំនាន់ជីដូនជីតា ដែលបានរួមចំណែកធ្វើ អោយប្រជាជាតិវៀតណាម ប្រទេស វៀតណាមថិតថិរគង់វង្សជានិច្ចនិរន្ត ហើយព្រមទាំងមាន ការអភិវឌ្ឍដ៏អស្ចារ្យនាសព្វថ្ងៃនេះផងដែរ”។
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ ព្រឹត្តិការណ៍ Truong Bon ជាសកម្មភាពដ៏មានអត្ថន័យមួយ ដោយបង្ហាញនូវការ ដឹងគុណនិងរំលឹកគុណូបការៈដ៏ធំធេងរបស់បណ្ដាវរីជននិងយុទ្ធជនដែលបាន ពលីជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុភូមិ៕

