នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សួរសុខទុក្ខកសិករនៅខេត្ត Ninh Binh (រូបថត៖ Chinhphu.vn)

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គោលដៅរបស់បក្សនិងរដ្ឋនោះគឺអភិវឌ្ឍខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គម និយម ដែលក្នុងនោះយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បញ្ហាសុខុមាលភាពសង្គម។ លោកបានជម្រាបថា នាពេលកន្លងទៅ វៀតណាមត្រូវបានអង្គការអន្តរជាតិជា ច្រើនវាយតម្លៃខ្ពស់ចំពោះកិច្ចការធានាសុខុមាលភាពសង្គមនិងកាត់បន្ថយភាពក្រីក្រ។ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះការដែល ប្រព័ន្ធនយោបាយទាំងមូលបានរួមដំណើរជាមួយធនាគារគោលនយោបាយ សង្គមកិច្ចក្នុងការផ្ដល់ដើមទុនអនុគ្រោះសម្រាប់ជនក្រីក្រនិងមុខសញ្ញាគោល នយោបាយផ្សេងៗទៀត។ អាស្រ័យដោយហេតុនេះ ដើមទុនរបស់បក្សនិងរដ្ឋ ត្រូវបានបញ្ជូនទៅអោយមុខសញ្ញាដែលត្រូវការយកចិត្តទុកដាក់។

នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានអញ្ជើញទៅទស្សនារូបសណ្ឋានផលិតកម្មកសិផលនាំចេញដោយបច្ចេក វិទ្យាខ្ពស់នៃក្រុមហ៊ុនភាគហ៊ុនចំណីអាហារនាំចេញ Dong Giao Doveco នៅខេត្ត Ninh Binh ផងដែរ៕