![]() |
ថ្លែងទៅកាន់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc លោក Bernd Lange បានសម្តែងក្តីសប្បាយរីករាយចំពោះកាដែល EVFTA បានគណៈកម្មការអឺរ៉ុប ឯកភាព ដាក់ជូនក្រុមប្រឹក្សាអឺរ៉ុបពិនិត្យនិងចុះហត្ថលេខា។ នេះជាជំហានសំខាន់ដើម្បីសភាអឺរ៉ុបផ្តល់សច្ចានុម័តភាព សំដៅបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងសហភាពអឺរ៉ុបជាមួយអាស៊ីអាគ្នេយ៍និងអាស៊ី - ប៉ាស៊ីហ្វិក។ ប្រធានគណៈកម្មការពាណិជ្ជកម្មអន្ដរជាតិរបស់ EP បានអះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម - សហ ភាពអឺរ៉ុបលើគ្រប់វិស័យ។
នាថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានសភាអឺរ៉ុបលោក Antonio Tajani។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានអះ អាងថាវៀតណាមជានិច្ចកាលចាត់ទុកកិច្ចសហប្រតិបត្តិការរវាងសភាជាតិនិង EP ជាសសរស្តម្ភដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងវៀតណាមនិងសហភាពអឺរ៉ុប៕

