![]() |
រដ្ឋមន្រ្តីលោក Phet Phomphiphak បានឲ្យដឹងថា រដ្ឋាភិបាលឡាវមាន គោលបំណងចង់បន្តសហប្រតិបតិ្តការជាមួយរដ្ឋាភិបាលវៀតណាម ចែករំលែក បទពិសោធន៍ក្នុងការប្រតិបត្តិ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ក្នុងនោះមានការបញ្ជូន អ្នកជំនាញដ៏ឆ្នើមៗដើម្បីសហការជាមួយអ្នកជំនាញរបស់ឡាវ។
ចំណែកឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះរាល់លទ្ធផលគួរឲ្យកត់សម្គាល់ក្នុងវិស័យសេដ្ឋកិច្ចសង្គមនៃប្រទេសឡាវនាពេលកន្លងទៅ។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យក្រសួង ស្ថាប័ននានា របស់វៀតណាម បន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការជាមួយក្រសួង ស្ថាប័ន នានារបស់ឡាវ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឡាវនាពេលខាងមុខ ព្រម ទាំងជំរុញកម្មវិធី កិច្ចព្រមព្រៀងនិងគម្រោងសហប្រតិបត្តិការដែលប្រទេសទាំង ពីរកំពុងដំណើរការ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ ផងដែរ៕

