ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ VGP)

ជាខេត្តទេសចរណ៍មួយ ថ្វីត្បិតតែរងផលប៉ះពាល់ជាច្រើនដោយសារ ជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែ កំណើនសេដ្ឋកិច្ចរបស់ខេត្ត Binh Thuan នៅ តែសម្រេចបានចំនួន៣,៨១% ឈរលំដាប់ថ្នាក់ទី១៨លើទូទាំងប្រទេស។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា នេះជាស្នាដៃគួរឲ្យស្ងើចសរសើរដែល តំបន់ផ្សេងៗត្រូវការរៀនសូត្រធ្វើតាម។ ចំពោះភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានលើកសំណូមពរយ៉ាងដូច្នេះថា៖

“ដំបូងបង្អស់គឺផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ធានាប្រភពទឹកសម្រាប់ប្រជាជន ការពារវាលស្រែ ចម្ការដើមឈើហូបផ្លែ។ ទន្ទឹមនេះ អនុវត្តឲ្យបានល្អនូវការងាររៀបចំដីធ្លី ជៀសវាងការខ្ជះខ្ជាយ កសាងទិសដៅអភិវឌ្ឍដ៏សមស្របចំពោះវិស័យរ៉ែនិងទេសចរណ៍ ព្រមទាំង ខិតខំប្រឹងប្រែងសម្រេចគ្រប់ភារកិច្ចក្នុងកាលៈទេសៈដ៏លំបាកនាបច្ចុប្បន្នផងដែរ”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានសំណូមពរឲ្យខេត្ត Binh Thuan អភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្មដោយព្រមៗគ្នា ជាពិសេស គឺឧស្សាហកម្មកែច្នៃ ព្រមទាំងអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងខ្លាំងក្លាថែម ទៀតឲ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចស្នូលដែលមានឋានៈក្នុងតំបន់។ ចំពោះ គម្រោងផ្លូវល្បឿនលឿនជើង-ត្បូងដែលឆ្លងកាត់ខេត្ត Binh Thuan នោះ លោកនាយករដ្ឋមន្រ្តីបានស្ងើចសរសើរខេត្តដែលបានរំដោះដីធ្លីជិត១០០%៕