សាលារៀនមួយនៅស្រុក Phong Dien ខេត្ត Thua Thien Hue ត្រូវទឹកជន់លិច (រូបថត៖ VOV)

ចំពោះមុខស្ថាន ភាពនោះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញផ្ញើរលិខិតទៅកាន់ជនរួមជាតិ យុទ្ធជន និងកម្លាំងនានាដែលបំពេញការ ងារបង្ការទប់ទល់គ្រោះធម្មជាតិ ការងារជួយសង្គ្រោះនៅបណ្ដាតំបន់ពីខេត្ត Ha Tinh ដល់ខេត្ត Thua Thien Hue។ ក្នុងលិខិត លោកនាយករដ្ឋមន្រ្តីបានកោតសរសើររាល់កិច្ចខិតខំប្រឹងប្រែង របស់សមមិត្ត ជនរួមជាតិនិងកម្លាំងបង្ការទប់ទល់គ្រោះធម្មជាតិ ដែលបានជំនះពុះ ពារលើការលំបាកឧបសគ្គ មិនចេះនឿយណាយដើម្បីរួមចំណែកធានាសុវត្ថិភាព សម្រាប់ប្រជាជន ហើយជាពិសេសគឺក្មួយៗសិស្សានុសិស្សក្នុងឱកាសបើកឆ្នាំសិក្សាថ្មី។

នាពេលខាងមុខ គ្រោះធម្មជាតិអាចមានការវិវត្តន៍ដ៏ស្មុគស្មាញនិងពិបាក ទាយទុកជាមុនបាន ហេតុដូច្នេះហើយ លោកនាយករដ្ឋមន្រ្តីបានស្នើអោយគណៈ កម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ បណ្ដាកម្លាំងបង្ការទប់ទល់គ្រោះធម្មជាតិនិង ប្រជាជនទាំងមូលបន្តរក្សាភាពម្ចាស់ការដើម្បីធ្វើអោយបានល្អថែមទៀតនូវការ ងារទប់ទល់ ជំនះពុះពារយ៉ាងឆាប់រហ័សលើផលវិបាកដោយសារទឹកជំនន់ ក្នុង នោះត្រូវការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ ធានាជីវភាពរស់នៅ សម្រាប់ប្រជាជននៅតំបន់ដែលត្រូវទឹកជន់លិច ផងដែរ៕