នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែវិច្ឆិកាឆ្នាំ២០២១។ (រូបថត៖ VOV) |
ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា គិតត្រឹមពេលនេះ ជម្ងឺរាតត្បាតត្រូវបានគ្រប់គ្រងជាស្ថាពរលើទូទាំងប្រទេស ឆ្លើយតប ជាបណ្ដោះអាសន្ននឹងគោលដៅដែលបានដាក់ចេញ បង្កើតឡើងជំនឿជឿជាក់និង ក្ដីសោមនស្សរីករាយសម្រាប់ប្រជាជននិងអាជីវកម្មដើម្បីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។ នាពេលខាងមុខ ទំនងជានឹងបន្តរកឃើញការឆ្លងរាលដាលជាច្រើនទៀត ហើយ ក្រៅពីនោះគឺការកើតមាននៃវីរុសបំប្លែងថ្មី Omicron ដែលមានលទ្ធភាពឆ្លងរាលដាល និងភាពធន់នឹងអង្គបដិប្រាណដ៏ខ្លាំងជាងមុន ដូច្នេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យ កសាងសេណារីយ៉ូ វិធានការក្នុងពេលឆាប់ៗដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាតតាមកម្រិត ខុសៗគ្នា ជាពិសេសគឺវីរុសបំប្លែងថ្មី Omicron ព្រមទាំងបូកសរុបតម្រូវការ និងរៀបចំ ការទិញ សន្សំទុកវ៉ាក់សាំង ថ្នាំព្យាបាល សម្ភារៈបរិក្ខារពេទ្យយ៉ាងគ្រប់គ្រាន់នៅតាម ខេត្ត ក្រុងនានាផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“ចំពោះការគ្រប់គ្រងជម្ងឺរាតត្បាត វ៉ាក់សាំងគឺជាបញ្ហាគន្លឹះ។ បញ្ហាវ៉ាក់សាំងត្រូវ តែបានរៀបចំផែនការយ៉ាងជាក់លាក់និងល្អិតល្អន់។ ខិតខំប្រឹងប្រែងដល់ពាក់កណ្ដាល ខែធ្នូ យើងសម្រេចរួចរាល់ការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋពីអាយុ១៨ឆ្នាំ ឡើងទៅ។ ចំពោះសិស្សានុសិស្ស ត្រូវផ្តោតការយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងដើម្បី ឲ្យប្អូនៗវិលត្រឡប់ទៅសាលារៀនឡើងវិញដូចធម្មតា។ ទន្ទឹមនឹងនោះ ចាប់ផ្ដើមចាក់ វ៉ាក់សាំងដូសទី៣ជូនមុខសញ្ញាដែលត្រូវបានកំណត់ ហើយត្រួតពិនិត្យឡើងវិញយ៉ាង ម៉ឺងម៉ាត់នូវការអភិរក្សវ៉ាក់សាំងផងដែរ”។
បណ្ដាតំណាងចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV) |


