នាយករដ្ឋមន្រ្តីទាំងពីររូបអញ្ជើញចូលរួមវេទិកា (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅវេទិកានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា វេទិកានេះជាឱកាសដើម្បីសហគ្រាសនៃប្រទេសទាំងពីរជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបតិ្តការលើវិស័យវិនិយោគ អាជីវកម្ម ជាពិសេសគឺក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងល្អប្រសើរគ្រប់ជ្រុងជ្រោយ។ លោកនាយករដ្ឋមន្រ្តីវៀតណាមចាត់ទុកថា តាមការប៉ាន់ស្មានគឺទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-កម្ពុជាក្នុងឆ្នាំ២០១៨អាចទទួលបាន៥ពាន់ លានដុល្លាអាមេរិក ហើយដល់ឆ្នាំ២០២០អាចឡើងដល់ពី៧ទៅ៨ពាន់លានដុល្លាអាមេរិក។

ចំណែកឯនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរនាពេលកន្លងទៅ ព្រមទាំងរំលេចចេញសក្ដានុពលជាច្រើននៃខឿនសេដ្ឋកិច្ចកម្ពុជាចំពោះវិនិយោគិន ផងដែរ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងដំណាក់កាល២០១៥-២០២៥ ដោយជំរុញការកែលម្អបរិយាកាសវិនិយោគ អាជីវកម្ម ជាពិសេសគឺផ្នែកពន្ធ គយ ព្រមទាំងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទាំងរឹងទាំងទន់ ក៏ដូចជាកសាងខ្សែផ្លូវហាយវ៉ៃដែលតភ្ជាប់ជាមួយកំពង់ផែនានា ផងដែរ។

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីវៀតណាម ដោយបានប្រតិបត្តិខឿនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងគ្រប់គ្រងអតិផរណាយ៉ាងល្អ។ ប្រការនេះបានជះឥទ្ធិពលជាវិជ្ជមានចំពោះខឿនសេដ្ឋកិច្ចកម្ពុជា៕