នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ឆ្វេង) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ពិធីនេះជាឱកាសដើម្បីក្រឡេកមើលឡើងវិញនូវដំណាក់កាលប្រវត្តិសាស្ត្រមួយដែលជួរកម្មករនៅកំពស់ផែ Hai Phongបានដំណើរការតស៊ូដើមដំបូងទាមទារអោយបង្កើនប្រាក់បៀវត្តន៍ ទឹកផឹក កាត់បន្ថយម៉ោងធ្វើការ ប្រឆាំងនឹងអំពើវាយដំ ហើយដណ្ដើមបានជ័យជំនះកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៤៩។ ការតស៊ូនេះបានក្លាយទៅជានិមិត្តរូបនៃស្មារតបដិវត្តន៍របស់វណ្ណៈកម្មករវៀតណាមនិយាយរួមនិងកម្មករកំពង់ផែ Hai Phongនិយាយដោយឡែក។ ដោយអនុវត្តតាមគោលមាគ៌ាផ្លាស់ប្ដូរថ្មី បើកទ្វារនិងធ្វើសមាហរណកម្មរបស់បក្សនិងរដ្ឋ កំពង់ផែ Hai Phongទទួលបានការរីកចម្រើនដោយឥតឈប់ឈរ។ តាមការប៉ាន់ស្មានថា ក្នុងឆ្នាំ២០១៩ បរិមាណទំនិញឆ្លងកំពង់ផែនេះសម្រេចបាន៣៥លានតោន នាំមកនូវប្រាក់ចំណូលជាង២,២លានលានដុង រួមវិភាគទានទៅក្នុងថវិកាប្រមាណ២០០ពាន់លានដុង។ ជាកំពង់ផែសមុទ្រដែលមានអាយុកាលដ៏យូរយាណាស់មកហើយនៃប្រទេសវៀតណាម កំពង់ផែ Hai Phongជាស្ពានតភ្ជាប់ការដោះដូរពាណិជ្ជកម្មរវាងវៀតណាមជាមួយពិភពលោក។ អញ្ជើញចូលរួមពិធីរំលឹកខួបនេះតាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucបានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី៣ជូនចំពោះជួរកម្មាភិបាលកម្មករនិងពលករនៃកំពង់ផែ Hai Phong៕