![]() |
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណង ចង់ឲ្យសមាគមស្ថាបត្យករនិងមជ្ឈដ្ឋានស្ថាបត្យករ វៀតណាមត្រូវដើរជាអ្នកត្រួសត្រាយ កំណត់ទិសដៅសម្រាប់ វិស័យស្ថាបត្យ កម្មវៀតណាមដោយបង្កើតលំហរស់នៅសុវត្ថភាព ស្និទ្ធស្នាលជាមួយ សង្គមនិងសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យស្ថាបត្យករទាំងអស់ ត្រូវមានមហិច្ឆតាឆ្ពោះទៅកសាងខឿនស្ថាបត្យ កម្មវៀតណាមទំនើប ពោរពេញទៅដោយអត្តសញ្ញាណជាតិរួមចំណែកជម្រុញការអភិ វឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើសមាហ រណកម្មអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ត្រូវផ្តោតសំខាន់លើការបំប៉ន់ជួរស្ថាបត្យករ លើកកម្ពស់សមត្ថភាពច្នៃប្រឌិតនិងជំនាញវិជ្ជាជីវៈរបស់ស្ថាបត្យករវ័យក្មេងផងដែរ៕

