នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Wibur Ross (រូបថតៈ Vu Dung- Pham Huan)

នៅទីនេះលោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងពាណិជ្ជកម្មអាមេរិក ទទួលស្គាល់យ៉ាងឆាប់ ៗ បទបញ្ញត្តិ សេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម ដោះស្រាយរាល់បញ្ហាពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឈរលើមូលដ្ឋានយន្តការកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជ កម្មវិនិយោគ TIFA ក៏ដូចជារាល់ការកំណត់របស់ WTO ផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រី ពាណិជ្ជកម្មសហរដ្ឋអាមេរិកបានអះអាងថា គោលដៅរួមគឺត្រូវបង្កើនកំណើនពាណិ ជ្ជកម្មទ្វេភាគីដោយឈរលើមូលដ្ឋានមានផលប្រយោជន៍រួម។លោករដ្ឋមន្ត្រីក៏បាន ឯកភាពថា ភាគីទាំងពីរគប្បីចាប់ផ្តើមអនុវត្តឡើងវិញ នូវយន្តការផ្លាស់ប្តូរអំពី បទបញ្ញត្តិទីផ្សារសម្រាប់វៀតណាម។

ក្រោយជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោក Wibur Ross បានអញ្ជើញជាកកស្សិណសាក្សីការប្រគល់ឯកសារសហប្រតិបត្តិការមួយចំនួន ដែលសហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ៕