![]() |
នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិ បាលវៀតណាមជានិច្ចកាលគាំទ្រនិងមានគោលបំណងថា លទ្ធផលសហប្រតិបត្តិ ការនេះនឹងនាំមកនូវជោគជ័យសម្រាប់ភាគីទាំងពីរ ព្រមទាំងរួមចំណែកជម្រុញប្រ សិទ្ធភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកនាពេលខាងមុខ។ នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា NASDAQ នឹងបន្តបើក ទូលាយកិច្ចសហប្រតិបត្តិការនិងផ្តល់ការជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាថែមទៀត សម្រាប់សហ គ្រាសវៀតណាមរាយបញ្ជីមូលប័ត្រលើផ្សារហ៊ុន NASDAQ។ រីឯខ្លួនវិញ លោក Robert H.Mcooey Jr មានបំណងថា នឹងមានឱកាសបើកទូលាយកិច្ចសហប្រតិបត្តិ ការជាមួយសហគ្រាសវៀតណាមនិងបន្តទទួលបានការគាំទ្ររបស់លោកនាយករដ្ឋ មន្ត្រីនិងរដ្ឋាភិបាលវៀតណាមនាពេលខាងមុខ៕

