នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសន្និសីទ

នៅក្នុងសន្និសីទ តំណាងក្រសួងស្ថាប័នតំបន់និងសហគ្រាសនានា បានពិភាក្សា ដាក់ចេញសំណើរ ដំណោះស្រាយទាក់ទាញវិនិយោគិនធ្វើការវិនិយោគនៅទីក្រុងហាណូយ សំដៅពង្រីកតួនាទីដឹកនាំនិងសម្របសម្រួលការអភិវឌ្ឍរបស់ទីក្រុងហាណូយសម្រាប់តំបន់មួយចំនួន។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ដោយមានឧត្តមភាពដែលមានស្រាប់ ហាណូយអាចឈានដល់ការកសាងខឿនសេដ្ឋ កិច្ចចំណេះវិជ្ជាពេញលេញ ដោយមានសាលាមានគុណភាពលំដាប់អន្តរជាតិ មណ្ឌលស្រាវជ្រាវនិងការិយាល័យពិសោធន៍បច្ចេកវិទ្យាខ្ពស់។

ក៏នៅក្នុងសន្និសីទនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានជូនដំណឹងថា ចាប់ពីថ្ងៃទី១សីហាឆ្នាំ២០១៨ឡើងទៅ ទីក្រុងហាណូយនឹងជួយឧបត្ថម្ភចំណាយទាំងស្រុងក្នុងដំណើរការបំពេញបែបបទបង្កើតសហគ្រាស៕