![]() |
លោកនាយក រដ្ឋមន្ត្រីបានសូមឲ្យសម្ព័ន្ធក្រុមហ៊ុន Maekyung ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនផ្សព្វ ផ្សាយនោះ នឹងជូនដំណឹងដល់វិនិយោគិនកូរ៉េខាងត្បូងអំពីបរិយាកាសវិនិយោគ ធ្វើអាជីវកម្មដ៏ងាយស្រួលនៅវៀត ណាម។ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្មនិងវិនិយោគ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណង ថា នឹងមានភ្ញៀវទេសចរកូរ៉េខាងត្បូងមកទស្សនានៅវៀតណាមជាច្រើនថែមទៀត រួមចំណែកជម្រុញការជួបប្រាស្រ័យប្រជាជននិងវប្បធម៌រវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Chang Dae Whan បានសម្តែងការយល់ស្របជាមួយ លោក Nguyen Xuan Phuc អំពីការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិង ជម្រុញការជួបប្រាស្រ័យសេដ្ឋកិច្ច។ លោករូបនេះបានឲ្យដឹងថា Maekyung បាន រៀបចំវេទិកាសេដ្ឋកិច្ចបញ្ញាជាប្រចាំ តាមនោះសង្ឃឹមថានឹងមានវាគ្មិនវៀតណាម ចូលរួមចំណែកសម្រាប់ព្រឹត្តិការណ៍នេះដើម្បីផ្សព្វផ្សាយអំពីរូបភាពទឹកដីនិង មនុស្សវៀតណាមផងដែរ៕

