នៅក្នុងបណ្តាជំនួបនេះ លោក Nguyen Xuan Phuc បានគាំទ្រចំពោះការដែល សហគ្រាស ទាំងអស់ពោលខាងលើបានសហការធ្វើការវិនិយោគនៅវៀតណាម ព្រមទាំងអះ អាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់និងបង្ក លក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសមកស្វែងរកឱកាសវិនិ យោគ ធ្វើ អាជីវកម្មស្ថិរភាពនិងយូរអង្វែងនៅវៀតណាម។ លោកគូសបញ្ជាក់ថា វៀតណាម កំពុងសកម្មជម្រុញផ្នែកសេដ្ឋកិច្ចនានារបស់ខ្លួន ឆ្ពោះទៅបដិវត្តន៍ឧស្សា ហកម្ម៤.០ តាមនោះ ត្រូវការប្រភពធនធានមនុស្សគុណភាពខ្ពស់ ក្នុងនោះមានផ្នែក ហិរញ្ញវត្ថុ ធនាគារ ភ័ស្តុភា និងអាកាសយានដ្ឋានផងដែរ៕
