នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ។ (រូបថត៖ VOV) |
“ខ្ញុំស្នើឲ្យប្រព័ន្ធធនាគារត្រូវមានភាពទាន់ពេលវេលា ប្រសិទ្ធភាព កុំបណ្តោយ ឱ្យរដ្ឋាភិបាលរងការភ្ញាក់ផ្អើលចំពោះគោលនយោបាយរូបិយវត្ថុ ហើយកុំបណ្ដោយឲ្យ កើតមានការកកស្ទះចរាចរប្រាក់ ដើម្បីសេដ្ឋកិច្ចអាចអភិវឌ្ឍន៍បានឆាប់រហ័ស ប៉ុន្តែ ប្រកបដោយចីរភាព និងកុំបណ្ដោយឱ្យប្រជាពលរដ្ឋ និងអាជីវកម្មខ្វះខាត ដើមទុននៅ ពេលត្រូវការការគាំទ្រពីប្រព័ន្ធធនាគារ អង្គការឥណទាន ហើយកុំបណ្ដោយឱ្យកើត មានភាពអវិជ្ជមាន អំពើពុករលួយ និងចន្លោះប្រហោងក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារ។ ត្រូវតែធ្វើយ៉ាងណាឱ្យប្រព័ន្ធធនាគារអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គ្រប់ជ្រុងជ្រោយ បរិយាប័ន្ន ប៉ុន្តែប្រកបដោយចីរភាព”។
សម្រាប់អង្គការឥណទាន និងសមាគមធនាគារ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានតម្រូវឱ្យពិនិត្យឡើងវិញនូវលក្ខខណ្ឌឥណទានដើម្បីមានភាពបត់បែន ត្រូវនឹងស្ថានការណ៍ថែមទៀត ដើម្បីជួយឧបត្ថម្ភអាជីវកម្មនិងប្រជាជនក្នុងការទទួល បានដើមទុនឥណទានកាន់តែងាយស្រួល។ ទន្ទឹមនឹងនេះ ធានាសុវត្ថិភាពនៃប្រព័ន្ធ អង្គការឥណទាន បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល និងបង្កើន ផលិតភាពការងារ៕

