នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV) |
“រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ក្រសួង ស្ថាប័ន មូលដ្ឋាន បានខិតខំប្រឹងប្រែង ក្នុងការដឹកនាំ ប្រតិបត្តិការ គ្រប់គ្រង និងអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាពក្នុងភារកិច្ចដែលបានប្រគល់ជូន ក្នុងស្ថានភាពលំបាកនាពេលកន្លងមក។ ក្នុងនោះ រដ្ឋាភិបាលបានផ្តោតសំខាន់លើភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន នោះគឺដោះ ស្រាយការលំបាកសម្រាប់សហគ្រាស បង្កើតការងារ របររកស៊ីសម្រាប់ប្រជាជន ជំរុញ កំណើន ធានាតុល្យភាពសំខាន់ៗ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្តិសុខ ការពារជាតិ ជំរុញសមាហរណកម្មអន្តរជាតិ បន្តជំរុញខ្លាំងនូវបុព្វហេតុបង្ការ ប្រយុទ្ធប្រឆាំងអំពើ ពុករលួយ និងភាពអសកម្ម”៕

