អញ្ជើញចូលរួមក្នុងពិធីមានវត្តមាននាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អនុប្រធានរដ្ឋសភា លោក Uong Chu Luu និងអគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky។

អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់នូវសកម្មភាពរបស់អ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមនៅ អូស្ត្រាលីនឹងរួមចំណែក ផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសនា នា។ ក្នុងបរិបទដែលវៀតណាមនិងអូស្រ្កាលីទើបនឹងលើកកម្ពស់ទំនាក់ទំនងឡើង កម្រិតដៃគូយុទ្ធសាស្ត្រនោះការដែលវិទ្យុសម្លេងវៀតណាមបើកការិយាល័យតំណាង ជាសក្ខីភាពសឲ្យឃើញថា មិនត្រឹមតែរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងក្រសួងស្ថាប័ន នានារបស់វៀតណាមក៏សុទ្ធតែយកចិត្តទុកដាក់និងមានបំណងបង្កើនការតភ្ជាប់ជាមួយអូស្ត្រាលីដែរ។

អញ្ជើញឆ្លើយសំភាសន៍ក្នុងឱកាសនេះលោក Nguyen The Ky បានឲ្យដឹងថា៖

“វិទ្យុសម្លេងវៀតណាមបច្ចុប្បន្ន មានស្ថាប័នតំណាងចំនួន១០លើទូទាំងពិភព លោក។ នេះជាស្ថាប័នតំណាងទី១១។ ប្រការនេះបង្ហាញនូវការបោះជំហានថ្មី របស់វិទ្យុសម្លេងវៀតណាម។ មុននេះ ស្ថាប័នតំណាងរបស់វិទ្យុសម្លេងវៀតណាមភាគ ច្រើនបំពេញការងារផ្សាយសម្លេង។ ប៉ុន្តែឥឡូវនេះ គឺបំពេញការងារផ្សាយសម្លេងផង និងទូរទស្សន៍ផង ថែមទាំងយកព័ត៌មានឲ្យខាងកាសែតបោះពុម្ភនិងកាសែតអេឡិចត្រូ និកទៀតផង។ ហេតុដូច្នេះការងារក៏ច្រើនជាងដែរ”៕