នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ ចាកចេញពីទីក្រុង Bucharest វិលត្រឡប់មកប្រទេសវិញ។ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រីមានជំនួបប្រាស្រ័យនិងជំនួបធ្វើការជាង២០ ជាមួយថ្នាក់ ដឹកនាំបណ្ដាប្រទេស អង្គការអន្តរជាតិ និងសហគ្រាសឈានមុខគេ សំដៅធ្វើឲ្យស៊ី ជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយដៃគូលើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ-វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជី ថល ការធ្វើបរិវត្តកម្មបៃតង សុខាភិបាលនិង កម្មសិទ្ធិបញ្ញា។ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ ប្រទេសហុងគ្រី និងរូម៉ានី ក៏ទទួលបានជោគជ័យល្អប្រសើរផងដែរ។
ក្នុងក្របខ័ណ្ឌនៃ ដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh មានជំនួបពិភាក្សានិង ផ្លាស់ប្ដូរជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់នៃរដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងគណបក្ស នយោបាយនៃប្រទេសទាំងពីរ ព្រមទាំងថ្លែងសន្ទរកថាគោលនយោបាយនៅសាកល វិទ្យាល័យនានា; ចូលរួមវេទិកាធុរកិច្ច ជួបសមាគមមិត្តភាពនៃប្រទេសទាំងពីរជាមួយ វៀតណាម ហើយជួបសហគមន៍ជនវៀតណាម។ ល។
ថ្នាក់ដឹកនាំហុងគ្រី និងរូម៉ានី បានអះអាងថា វៀតណាមគឺជាដៃគូសំខាន់ជួរមុខក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក; ឯកភាព គាំទ្រការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ព្រមទាំងបញ្ជាក់ថានឹងជំរុញ ប្រទេសសមាជិក EU ដែលនៅសេសសល់ ដើម្បីឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ហើយ EC នឹងលុបចោល ការព្រមាន "កាតលឿង" (IUU) សម្រាប់ជលផលវៀតណាមក្នុងពេលឆាប់ៗនេះផងដែរ៕

