នាថ្ងៃទី ៥ ឧសភា ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖ តបតាមការ អញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី Joko Widodo ប្រធានកិច្ចប្រជុំ កំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤២ នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Pham Minh Chinh នឹងដឹកនាំគណៈ គណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែឧសភានៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី៕
នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២
(VOVWORLD) - កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែឧសភានៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។
