នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបលោកស្រី Manuela Ferro អនុ ប្រធានទទួលបន្ទុកតំបន់អាស៊ីបូព៌ា - ប៉ាស៊ីហ្វិកនៃក្រុមធនាគារពិភពលោក (WB)។ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ WB និង IFC ផ្លាស់ប្ដូរថ្មីសកម្ម ភាពសហប្រតិបត្តិការជាមួយវិធីថ្មី ទ្រង់ទ្រាយធំជាងមុន និងបង្កើនកិច្ចសហប្រតិបត្តិ ការរដ្ឋ-ឯកជន។ ចំពោះ WB លោកនាយករដ្ឋមន្ត្រីមានបំណងថា WB នឹង ប្រមូលផ្ដុំប្រភពមូលធនដែលមានអត្រាការប្រាក់ទាបបំផុតលើគម្រោងដោយមានសក្ដានុពលសំខាន់ៗ និងទ្រង់ទ្រាយធំនៅវៀតណាម។
ចំពោះ IFC លោកនាយករដ្ឋមន្ត្រីបាន ស្នើឱ្យ IFC បន្តមានធនធាន និងការវិនិយោគធំៗ ពិសេសជួយបង្កើតមូលនិធិដើម្បី ជំរុញវិស័យឯកជនឱ្យអភិវឌ្ឍន៍ក្លាយជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ច ជាពិសេស វិស័យបច្ចេកវិទ្យាខ្ពស់ដែលទើបលេចចេញ ដូចជា បន្ទះឈីប semiconductor ថាម ពលស្អាត រថយន្តអគ្គិសនី ជាដើម។
រីឯខាង WB វិញ លោកស្រីអនុប្រធាន Manuela Ferro បានឲ្យដឹងថា WB នឹង បន្តរួមដំណើរ និងជួយឧបត្ថម្ភវៀតណាមឆ្ពោះទៅគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ចំណែកខាង IFC ថ្នាក់ដឹកនាំ IFC បានសន្យាបន្តជួយឧបត្ថម្ភវៀតណាម ពិសេសជំរុញសហគ្រាសឯកជនវៀតណាមឱ្យរីកចម្រើន និងទាក់ទាញវិនិយោគិន ឈានមុខគេមកវៀតណាម៕

