នាយករដ្ឋមន្ដ្រីឥណ្ឌាលោក Narendra Modi

តាមផែនការ ក្នុងដំណើរទស្សនកិច្ចនៅ ឥណ្ឌូនេស៊ី លោក Modi នឹងមានជំនួបពិភាក្សាការងារលំអិតជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ លោក Joko Widodo ។ ក្រៅពីនេះ លោកក៏នឹងមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់ និងសហគមន៍ជនឥណ្ឌាប្រចាំនៅឥណ្ឌូនេស៊ីផងដែរ។

បន្តដំណើរទស្សនកិច្ចពោលខាងលើ លោក Modi នឹងទៅកាន់ ទីក្រុងគូឡាឡាំពួ របស់ ម៉ាឡេស៊ី ហើយនឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ លោក Mahathir Mohamad។

ចុងក្រោយ លោក Modi និងបំពេញដំណើរទស្សនកិច្ចនៅ សិង្ហបុរី។ នៅទីនេះ លោកគ្រោងនឹងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ក្នុងនោះមានវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងនគរូបនីយកម្មជាដើម។ តាមផែនការ នាថ្ងៃទី ១ មិថុនា លោក Modi នឹងមានជំនួបសន្ទនាជាមួយប្រធានាធិបតីសិង្ហបុរីលោក Halimah Yacob និង ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តី លោកLee Hsien Loong មុនពេលថ្លែងសុន្ទរកថានៅក្នុងវេទិកាសន្ទនា Shangri La ផងដែរ៕