នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi

ថ្លែងនៅក្នុងជំនួបជាមួយសហគមន៍អាណិកជនឥណ្ឌានៅទីក្រុង Kobe ប្រទេសជប៉ុន លោក Narendra Modi បានអះអាងថា ប្រទេសនៅអាស៊ីបូព៌ានេះបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឥណ្ឌា។ លោកបានមានប្រសាសន៍ថា «ក្នុងទំនាក់ទំនងរបស់ឥណ្ឌានៅលើពិភពលោកនេះ ជប៉ុនមានតួរនាទីដ៏សំខាន់ណាស់ ហើយទំនាក់ទំងនេះមិនថាទើបតែបានបង្កើតឡើងនោះទេ គឺវាមានស្រាប់ក្នុងប្រវត្តិអស់ច្រើនសតវត្សរ៍កន្លងទៅផងដែរ។ មូលដ្ឋាននៃទំនាក់ទំនងនេះគឺជាភាពសុខដុមរមនានិងការគោរពវប្បធម៌របស់គ្នាទៅវិញទៅមក "។ លោក Narendra Modi បន្តទៀតថាទំនាក់ទំនងទ្វេភាគីនឹងកាន់តែខ្លាំងក្លាថែមទៀតនៅពេលដែលប្រទេសឥណ្ឌាខិតខំប្រឹងប្រែងសម្រេចគោលដៅនៃផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំខាងមុខនេះផងដែរ៕