នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ និងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូមុនពេលលោកចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ មានបំណងចង់បន្ធូរស្រាលភាពតានតឹងនៅតំបន់មជ្ឈិម បូព៌ា ហើយនឹងមានការពិភាក្សាដោយស្មោះត្រង់អំពីគោលជំហរជាមួយរដ្ឋអំណាចអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងភាពតានតឹងជាមួយអាមេរិក។ យោងតាមផែនការ លោក ស៊ីនហ្សូអាបេ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នៅថ្ងៃទី ១២ ខែមិថុនា ព្រមទាំងជួបជាមួយមេដឹកនាំកំពូល អ៊ីរ៉ង់លោក Ali Khamenei នៅថ្ងៃទី ១៣ ខែមិថុនាខាងមុខនេះផងដែរ៕