នៅព្រឹកថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានធ្វើជា​អធិបតី​ក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការ ​ចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បាន​​ស្វាគមន៍នាយករដ្ឋមន្ត្រីកម្ពុជាដោយផ្ទាល់នៅមុខ​ទ្វារ​រថយន្ត។ បន្ទាប់ពីទទួលបានបាច់​ផ្កាពីកុមារនៅទីក្រុងហាណូយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដើរលើកំរាលព្រំក្រហមទៅកាន់វេទិកាកិត្តិយស។ នៅក្រោមទង់ជាតិនៃប្រទេសទាំងពីរ បទភ្លេងជាតិកម្ពុជា និងបទភ្លេងជាតិវៀតណាមបានបន្លឺឡើងយ៉ា​ងឱឡារិក ហើយនាយករដ្ឋមន្ត្រីទាំងពីរ និងគណៈប្រតិភូនៃប្រទេសទាំងពីរបានធ្វើពិធី​គោរពទង់ជាតិ។ បន្ទាប់មក នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចពិភាក្សាទ្វេភាគី៕​