នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងប្រធានាធិបតី លោក Moon Jae-in បានឯកភាព ជម្រុញដំណើរទស្សនកិច្ចនិងការជួបប្រាស្រ័យជាន់ខ្ពស់ ក្នុងឱ កាសរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម កូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៧ ជម្រុញថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ យោគ និងជួបប្រាស្រ័យវប្បធម៌រវាងប្រទេសទាំងពីរ រួមទាំងខិតខំប្រឹងប្រែងនាំតម្លៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១០០ពាន់លានដុល្លារនាឆ្នាំ២០២០។
![]() |
នៅក្នុងជំនួបរវាងលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcoim Turnbull នាយករដ្ឋមន្ត្រីអូស្រ្តាលីបានអះអាងថា អូស្ត្រាលីមានបំ ណងលើកកំពស់ទំនាក់ទំនងជាមួយវៀតណាមឡើងកម្រិតដៃគូយុទ្ធសាស្ត្រ។
ស្តីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងអូស្ត្រាលីនិងកូរ៉េខាងត្បូង សុទ្ធតែ ចែករំលែកនូវទស្សនៈអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិ ភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះ ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) ។
ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនា ជាមួយប្រធានាធិបតីទួរគី នាយករដ្ឋមន្ត្រីសិង្ហបុរីនិងនាយករដ្ឋមន្ត្រីកាណាដាផងដែរ៕
| Box liên kết tin http://vovworld.vn/km-KH/ពតមន/នយករដឋមនតរវតណមលក-nguyen-xuan-phuc-អញជញជបសនទនជមយអធករបតអលលមង-angela-merkel-557014.vov |

