![]() |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានគាំ ទ្រនិងវាយតម្លៃខ្ពស់ ចំពោះការដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទជាន់ ខ្ពស់មេគង្គ-ឡានឆាងលើកទី២ រួមចំណែកលើកកំពស់តួនាទីនិងឋានៈរបស់កម្ពុជាក្នុង តំបន់។ លោក Nguyen Xuan Phuc បានអះអាងនូវគោលនយោបាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺជានិច្ចកាលមានបំណង ពង្រឹងនិងពង្រីកទំនាក់ទំនង “អ្នក ជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងរឹតមាំ យូរអង្វែង” ជាមួយកម្ពុជា។
រីឯខ្លួនវិញ សម្តេចតេជោ ហ៊ុនសែន បានអះអាងថា ការចូលរួមក្នុងសន្និសីទនេះរបស់គណៈប្រតិភូវៀតណាមមិនត្រឹមតែរួមចំណែកទៅក្នុងជោគជ័យរបស់សន្និសីទ លើកនេះប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ទៀត ផង។
![]() |
ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ផងដែរ។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា នឹងបន្តនាំទំនាក់ ទំនង នយោបាយរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាពិសេស ផ្សព្វផ្សាយដល់ ប្រជាជន និងជំនាន់យុវជននៃប្រទេសទាំងពីរ ឲ្យយល់ច្បាស់ផងនិងពង្រីកទំនាក់ទំ នងពិសេស វៀតណាម- ឡាវផងដែរ៕


