នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ក្នុងយុទ្ធសាស្ត្រនិងផែនការមេអភិវឌ្ឍន៍ថាមពលជាតិ រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនូវឧស្សាហកម្មប្រេងឧស្ម័ន។ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាន អះអាងថា ក្នុងយុទ្ធសាស្ត្រ និងផែនការមេអភិវឌ្ឍន៍ថាមពលជាតិ រដ្ឋាភិបាលវៀត ណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនូវឧស្សាហកម្មប្រេងឧស្ម័នរបស់វៀតណាម ជាពិសេសការអភិវឌ្ឍឧស្សាហកម្មឧស្ម័ន។ ក្នុងនោះ លើកទឹកចិត្តការវិនិយោគលើការធ្វើអាជីវកម្មប្រេងឧស្ម័ននៅលើខ្ពង់រាបបាតសមុទ្រ វៀតណាម ជាពិសេសនៅតំបន់ទឹកជ្រៅ និងនាយសមុទ្រ; ផ្តល់អាទិភាពដល់ការ នាំយកឧស្ម័នធម្មជាតិដែលបានធ្វើអាជីវកម្មពីខ្ពង់រាបបាតសមុទ្រវៀតណាមមក ផលិតអគ្គិសនី និងឧស្សាហកម្ម ក៏ដូចជាការប្រើប្រាស់ស៊ីវិលផងដែរ។ វៀត ណាមមានបំណងថាភាគីទាំងអស់នឹងគាំទ្រ ហើយសម្របសម្រួលជាមួយសម្ព័ន្ធ ក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម ដើម្បីដោះស្រាយកិច្ចការលំបាក និងបញ្ហា ប្រឈមក្នុងដំណាក់កាលខាងមុខ៕

