លោកនាយករដ្ឋមន្ត្រីសួរសុខទុក្ខវីរអ្នកម្តាយវៀតណាម។ (រូបថត៖ VOV) |
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យក្រសួង ការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងស្ថាប័នពាក់ព័ន្ធ ជំរុញយ៉ាងខ្លាំងនូវការងារ ថែទាំយុទ្ធជនជំងឺ យុទ្ធជនពិការ ក្រុមគ្រួសារយុទ្ធជនពលី និងជនមានគុណូបការៈ ចំពោះបដិវត្តន៍; ពិនិត្យ ស្រាវជ្រាវ កែលម្អនិងអនុវត្តឲ្យបានល្អថែមទៀតនូវគោល នយោបាយ និងច្បាប់ចំពោះអ្នកមានគុណូបការៈ; កៀរគរធនធានសង្គមសម្រាប់ ការងារតបស្នងសងគុណ; ថែទាំជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់អ្នកមាន គុណូបការៈឲ្យកាន់តែប្រសើរឡើងៗ៕

