នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោកស្រី Susan Pointer អនុ ប្រធានគោលនយោបាយសាធារណៈអន្តរជាតិនៃសម្ព័ន្ធក្រុមហ៊ុន Amazon។ (រូបថត៖ VNA) |
បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក; ចែករំលែកវិទ្យាសាស្ត្រគ្រប់គ្រងអាជីវកម្ម; អភិវឌ្ឍន៍វិស័យ ភស្តុភារ; គ្រប់គ្រង និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការប្រព័ន្ធ។ ជាពិសេស Amazon គាំទ្រសហគ្រាស ជាពិសេសសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម ក្នុងការ ផ្លាស់ប្តូរឌីជីថល; កសាងម៉ាកយីហោ នាំទំនិញ និងផលិតផលចូលរួមក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់សកល។
ដោយយល់ស្របនឹងយោបល់របស់នាយករដ្ឋមន្ត្រី អនុប្រធានគោលនយោបាយ សាធារណៈអន្តរជាតិនៃសម្ព័ន្ធក្រុមហ៊ុន Amazon លោកស្រី Susan Pointer បាននិយាយថា Amazon នឹងចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតនៅក្នុងដំណើរការផ្លាស់ប្តូរ ឌីជីថលនៅវៀតណាម; អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក កុំព្យូទ័រពពក; លើកកម្ពស់ ការយល់ដឹង និងបណ្តុះបណ្តាលជំនាញដល់ពលករ
វៀតណាម; សហការជាមួយសហ គ្រាសមួយចំនួននៅវៀតណាម ដើម្បីផលិតចេញផលិតផល បរិក្ខារ ហើយនាំផលិត ផល និងសេវាកម្មរបស់វៀតណាមទៅកាន់ពិភពលោកឲ្យកាន់តែច្រើនថែមទៀត ក៏ដូចជា គាំទ្រសហគ្រាសចាប់ផ្តើមអាជីវកម្មរបស់វៀតណាមដើម្បីឈានទៅដល់ កម្រិតពិភពលោកផងដែរ៕