ប្រធានរដ្ឋវៀតណាម លោកVo Van Thuong និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។ (រូបថត៖ baochinhphu.vn) |
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បានសម្តែងការកោត សរសើរចំពោះបុព្វហេតុតស៊ូដណ្ដើមឯករាជ្យរបស់ប្រជាជាតិវៀតណាមកាលពីមុននេះ និងជោគជ័យនាពេលបច្ចុប្បន្នក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមមានតួនាទីសំខាន់ក្នុងអាស៊ាន ហើយអះអាងថាម៉ាឡេស៊ី ជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្ររវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការជំរុញទំនាក់ទំនងលើទាំងកម្រិតបក្ស រដ្ឋ និងរដ្ឋាភិបាល; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; ការ ជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ទេសចរណ៍ វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន; រួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំនិងប្រកបដោយភាពធន់។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។ (រូបថត៖ VOV) |


