នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅ Istana ខុទ្ទកាល័យប្រធានាធិបតីសិង្ហបុរី នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣។ (រូបថត៖ Twitter/Anwar Ibrahim) |
នៅទីនេះ មេដឹកនាំទាំងពីរបានឯកភាព បន្តអនុវត្តន៍ដោយព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពនូវវិធានការនានា ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការឲ្យបានជាក់ស្ដែងថែមទៀត។ ក្នុងនោះ ភាគីទាំងពីរបានសន្យា ទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការបង្កើតប្រព័ន្ធ ទូទាត់អេឡិចត្រូនិកឆ្លងដែន ការអភិវឌ្ឍស្តង់ដារបច្ចេកវិទ្យាទាក់ទងទៅនឹងថាមពលថ្មី និងថាមពលកកើតឡើងវិញ ជំរុញសេដ្ឋកិច្ចដែលមានកាបូនទាប…។
បន្ទាប់ពីជំនួបពិភាក្សាការងារ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងសមភាគីសិង្ហបុរី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួនបី រួមមាន៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចបៃតង និងអនុស្សរណៈយោគយល់ គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើសន្តិសុខអ៊ីនធឺរណិតនិងការការពារទិន្នន័យបុគ្គល៕

