រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិNoi Bai។ (រូបថត៖ Pham Kien/VNA) |
នៅក្នុងសេចក្តីប្រកាសព័ត៌មានអំពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក Anwar Ibrahim ទៅកាន់ប្រទេសវៀតណាម ក្រសួងការបរទេសម៉ាឡេស៊ីបាន ឲ្យដឹងថា ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម នាយករដ្ឋមន្ត្រី លោក Anwar នឹង អញ្ជើញជាសក្ខីភាពក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង បណ្ដាក្រសួង ស្ថាប័នរបស់ម៉ាឡេស៊ីនិងវៀតណាម លើវិស័យផ្សេងៗគ្នា ដើម្បីបង្កើន ពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះត្រូវបានគេ រំពឹងថា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏រឹងមាំដែលមានស្រាប់រវាងម៉ាឡេស៊ី និងវៀតណាមក្នុងនាមជាប្រទេសជិតខាង និងជាដៃគូជិតស្និទ្ធនៅក្នុងសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបង្កើតឱកាសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី បន្ថែមទៀត៕

